បឹងកេតចាញ់ក្រុមឡាវមិនអាចបន្តទៅប៉ះ Buriram នៅវគ្គផ្តាច់ព្រ័ត្របានឡើយ

ថ្ងៃចេញផ្សាយ : 31 ធ្នូ 2016

 ទស្សន៍ទាយគ្រាប់បាល់ដ៏សំបូរបែប

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Toyota Mekong រវាងក្រុមបឹងកេតអង្គរនិងក្រុម Lanexag United បានបញ្ចប់ក្នុងលទ្ធផល០ទល់និង៣។

 

 

ក្រុមពីប្រទេសឡាវបានរកបាន២គ្រាប់នៅតង់ទី១ដោយកីឡាករ Soukaphone(៣៨') និងកីឡាករ Phoutthaxay នៅនាទី៤៥'។​ លុះដល់នាទី៨០ក្រុមភ្ញៀវបានសុតចូល១គ្រាប់ទៀតដោយកីឡាករ Lithideth ធ្វើឲ្យបឹងកេតបាត់បង់ឪកាសទៅវគ្គបន្ត។ ចប់ការប្រកួត៖ បឹងកេត ០-៣ Lanexag United។

 

​ក្រោយពេលដែលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទស្សនិកជនជាង១៧៥០០នាក់បានត្រឹមតែអង្គុយសោកស្តាយឪកាសមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ។

 

ក្រុម Lanexag United នឹងឡើងទៅជួប Buriram United នៅវគ្គផ្ដាច់ព្រ័ត្រ​ដែលនឹងលេងចំនួនពីរជើងក្នុងដីនិងក្រៅដីដើម្បីស្វែងរកម្ចាស់ជើងឯកពាន Toyota Mekong នៅថ្ងៃ៤និងថ្ងៃ៨ខែមករាខាងមុខនេះ៕

 

 

អត្ថបទ៖ Neth

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល