ចន្ថាប៊ិនកំពុងតែហ្វឹកហាត់ជាមួយក្រុម Krabi FC នៅថៃ

ថ្ងៃចេញផ្សាយ : 13 ធ្នូ 2016 (3 views)

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ខ្សែ​បម្រើកូនកាត់ខ្មែរបារាំង ធារី ​ធន្ថាប៊ីន ​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយគហទំព័រថៃមួយមានឈ្មោះ​ Football Forward Thailand ​ដោយបទសម្ភាសន៍នោះទាត់ទងទៅនឹងចំណាប់អារម្មណ៍នៃការ​​លេង​នៅ​លីគ​ថៃ។

 

 

ធារីបាននិយាយថា៖ "ខ្ញុំ​ទើប​តែ​បញ្ចប់​ការ​ហ្វឹកហាត់​ជាមួយ Krabi ​។ វា​មិន​មែន​ជា​ការ​សាកល្បង​ទេ ​វា​គ្រាន់​តែ​ការ​ហ្វឹកហាត់​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ទាន់​ច្បាស់​ពី​អនាគត​នៅ​រដូវ​កាល​ក្រោយ​ឡើយ។ ខ្ញុំ​កំពុង​តែ​រក​មើល​គម្រោង​មួយ​ល្អ​នៅ​លីគ​ថៃ ​ហើយ​មិន​ចង់​ត្រលប់​ទៅ​កម្ពុជា​វិញ​ទេ។ ខ្ញុំ​ទទួល​បាន​ការ​ស្នើ​ជា​ច្រើន​ពី​ក្លឹប​នៅ​ថៃ ​ហើយ​បច្ចុប្បន្ន​ខ្ញុំ​កំពុង​ពិចារណា។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​នេះ។”

 

ធារីបានចំណាយ​ពេល​៤​ឆ្នាំ​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន ហើយគែ​បាន​សម្រេច​ចិត្ត​ទៅ​រកគោលដៅ​ថ្មី​ឯប្រទេស​ថៃ​វិញ​ម្ដង។ កីឡាកររូបនេះមានអាយុ​២៥​ឆ្នាំ ​បាន​បញ្ជាក់​ទៅ​វិបសាយ​ខាង​លើ​ថា​បច្ចុប្បន្ន​នេះ​រូបគេ​កំពុង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​សិន ព្រោះ​ក្រោយ​ពី​មក​ធ្វើ​តេស្ដ​ជាមួយ Krabi FC ​រូបគេ​ត្រូវ​បាន​ក្លឹប​នេះ​ពេញ​ចិត្ត ​ហើយ​ចាំ​តែ​ទទួល​យក​ទេ។

 

ប្រភព៖ Football Forward Thailand

អត្ថបទ៖ Neth

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល