គួរឲ្យស្តាយបឹងកេតចាញ់ក្រុមជប៉ុនមិនអាចឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ

ថ្ងៃចេញផ្សាយ : 10 ធ្នូ 2016

ចុះឈ្មោះជាសមាជិក Win2888 ដេាយចុចនៅទីនេះ

ក្លិបបឹងកេតអង្គរបានប្រកួតចាញ់ក្រុមជប៉ុន Shonan ក្នុងលទ្ធផល០ទល់និង៣ក្នុងពានរង្វាន់ BTV Cup។

 

 

នៅតង់ទី១យើងសង្កេតឃើញថាបឹងកេតមានការងារត្រូវការពារច្រើនព្រោះថាក្រុមជប៉ុនលេងបានល្អនិងស៊ីចង្វាក់់គ្នា។ ប៉ុន្តែទោះជាយ៉ាងណាក្តីក្រុមទាំងពីរ​មិនអាចរកគ្រាប់បាល់នោះទេនៅតង់ទីមួយ។

 

ចាប់ផ្តើមតង់ទី២វិញបឹងកេតហាក់ដូចជាមិនសូវមានឪកាសក្នុងការសុតបញ្ចូលទីដូចនៅតង់ទី១អញ្ចឹង។ ក្រុមជប៉ុនបន្តសម្រុករហូតដល់រកគ្រាប់បាល់ដោយកីឡាករ​លេខ​២០ Ishikawa Daichi នៅនាទី​៥៦។

 

នៅនាទី ៨៨' កីឡាករលេខ១៥ Miyaichit Suyoshi នៃក្រុមជប៉ុនបានសុតចូល១គ្រាប់ទៀតធ្វើឲ្យបឹងកេតអស់សង្ឃឹមក្នុងការបន្តទៅវគ្គផ្តាច់ព្រ័ត្រ។ ក្រុមជប៉ុនបន្តសម្រុកហើយក៏រកបាន១គ្រាប់ទៀតនៅចុងម៉ោង + ដោយកីឡាករ Ando Akiora។ ចប់ការប្រកួត៖ បឹងកេត ០-៣ Shonan

 

ដូច្នេះ ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា ត្រូវ​ទាត់​​ដណ្ដើម​​លេខ​៣ នៅថ្ងៃ​ចន្ទ ទី​១២ ខែ​ធ្នូ ដោយ​ត្រូវ​រង់​ចាំ​អ្នក​ចាញ់​ពី​ជំនួប​រវាង​ក្រុម Korea University Selection និង​ SHB Da Nang៕

 

អត្ថបទ៖ Neth

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល