MSN សុតម្នាក់មួយគ្រាប់ជួយ Barca សងសឹកបានសម្រេច

ថ្ងៃចេញផ្សាយ : 12 មករា 2017 (34 views)

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

MSN បាន​ស៊ុត​បញ្ចូលទីម្នាក់មួយ​គ្រាប់​ជួយ​ឲ្យ Barcelona ទម្លាក់ Athletic Bilbao ចេញ​ពី​ Copa del Rey ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​យប់​មិញ​នេះ។ លទ្ធផល​ស្មើ ៣-១ នេះ គឺ​គ្រប់គ្រាន់​ឲ្យ​ក្រុម​លោក Luis Enrique ឡើង​ទៅ​ជុំ​បន្ទាប់ ក្រោយ​បរាជ័យនៅជើង​ទី​មួយដេាយលទ្ធផល ២-១។

 

 

គ្រាប់បាល់ទីមួយកេីតចេញពីការលេីកបាល់ចូលក្នុងប្រអប់គ្រេាះថ្នាក់ដេាយ Neymar មកកាន់កីឡាករ Luis Suarez ជាអ្នកសុតបញ្ចូលទីបានសម្រេចនៅនាទីទី៣៦។ ចប់តង់ទីមួយក្រុមម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវក្នុងលទ្ធផល​​ ១-០។ 

 

លុះចូលដល់វគ្គទីពីរបានត្រឹម២នាទី ក្រុមម្ចាស់ផ្ទះទទួលបានបាល់ពិន័យ១១ម៉ែត្រដែលកីឡាករ Neymar ជាអ្នកសុតបញ្ចូលទីយ៉ាងងាយស្រួល។ មិនយូរប៉ុន្មាន​កីឡាករ​​ Enric Saborit ក៏បានដាក់មួយគ្រាប់វិញ ដើម្បី​បន្ថយ​សម្ពាធ​ខ្លះ​ដល់​ Bilbao ប៉ុន្តែ Messi បន្ថែម​១គ្រាប់​ទៀត​ដេាយការសុតបាល់ហ្វ្រីឃីកដូចប្រកួតដដែលជួយអេាយ Barcelona យកឈ្នះ Athletic Bilbao ក្នុងលទ្ធផល ៣-១៕

 

 

 

អត្ថបទ៖ Pha

 

 

 

 

 

 

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល