Mourinho៖ Zlatan ត្រៀមខ្លួនរួចជាស្រេចសម្រាប់ប៉ះ​ Liverpool

ថ្ងៃចេញផ្សាយ : 12 មករា 2017

ផ្សព្វផ្សាយពាណិជ្ចកម្មនៅទីនេះ!

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែត Zlatan Ibrahimovic នឹងអាចត្រឡប់មកទីលានវិញសម្រាប់ការប្រកួតរវាងក្លិបបិសាចក្រហម Manchester United និងក្លិបហង្សក្រហម Liverpool នៅថ្ងៃអាទិត្យនេះ។

 

 

Man Utd បានយកឈ្នះ Hull ជាមួយនឹងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន EFL ប៉ុន្តែ Ibrahimovic មិនបានចូលលេងនោះទេពីព្រោះតែរូបគេមានជម្ងឺក្នុងខ្លួន។

 

លោក Jose Mourinho បាននិយាយប្រាប់ MUTV ថា "Zlatan ឈឺប៉ុន្តែខ្ញុំគិតថាវាមិនមែនជាបញ្ហាធំនោះទេរូបគេនឹងជាសាសស្បើយវិញមុនការប្រកួតប៉ះ Liverpool។"

 

អ្នកចាត់ការក្លិប Man Utd រូបនេះក៏បានផ្តល់ពត៌មានអំពីខ្សែការពារ Marcos Rojo ដែរថារូបគេមិនច្បាស់ថាអាចនឹងលេងការប្រកួតថ្ងៃអាទិត្យនេះបានទេ។

 

 

ប្រភព៖ Goal

អត្ថបទ៖ Neth

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល