Man City បំណងចង់បាន Rakitic ពី Barcelona

ថ្ងៃចេញផ្សាយ : 12 មករា 2017 (8 views)

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

បើយោងទៅតាមប្រភពមួយចំនួនបានឲ្យដឹងថាថាក្រុមពពកខៀវ Manchester City កំពុងតែតាមប្រមាញ់យកកីឡាករ Ivan Rakitic ពីក្លិបអ្នកមានបុណ្យ Barcelona។

 

 

ខ្សែបម្រើរូបនេះបានត្រឹមតែអង្គុយលើកៅអីបម្រុងតែប៉ុណ្ណោះក្នុងការប្រកួតក្នុងលីក La Liga រវាង Villarreal និងក្រុមអ្នកមានបុណ្យហើយសូម្បីតែការប្រកួតពាន​ Copa del Rey យប់មិញក៏គ្មានឈ្មោះរូបគេក្នុងជម្រើស១១នាក់ដំបូងផងដែរ។

 

Rakitic 'ខកចិត្ត' ក៏ព្រោះថារូបគេមិនសូវបានលេងច្រើននិងចំពោះកត្តាមួយទៀតគឺការចុះកុងត្រាថ្មីទៀតផង។

 

បើទោះជាយ៉ាងណាក្តីលោក​ Jordi Mestre ដែលជាអនុប្រធានក្លិប Barcelona បានអះអាងថាក្លិបកំពុងតែរៀបចំកុងត្រាថ្មីសម្រាប់ Rakitic ប៉ុន្តែនឹងលក់រូបគេបើសិនជាមានក្លិបណាមួយហ៊ានដេញថ្លៃខ្ពស់។

 

 

ប្រភព៖ Goal

អត្ថបទ៖ Neth

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល