Zidane ផ្តល់ពេលវេលាសម្រាកដល់កីឡាករ៣នាក់យប់នេះ

ថ្ងៃចេញផ្សាយ : 12 មករា 2017 (16 views)

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

លោក Zinedine Zidane បានសម្រេចចិត្តផ្តល់ពេលវេលាសម្រាកដល់កីឡាករ៣នាក់រួមមាន Luka Modric, James Rodriguez និង Cristiano Ronaldo សម្រាប់ការប្រកួតជើងទី២នៃពាន Copa del Rey យប់នេះ។

 

 

ក្រុមអធិរាជស Real Madrid បានយកឈ្នះ Sevilla ក្នុងការប្រកួតជើងទី១ជាមួយនឹងលទ្ធផល ៣-០ បើទោះបីជា Ronaldo មិនបានចូលរួមការប្រកួតនោះក្តី។

 

ម្ចាស់ពាន 'FIFA The Best' រូបនេះបានត្រឡប់មកទីលានជាមួយអធិរាជសវិញក្នុងការប្រកួតប៉ះ Granada ចុងសប្តាហ៍មុននេះប៉ុន្តែរូបគេមានសិទ្ធសម្រាកសម្រាប់យប់នេះ។

 

ចំណែកឯ Modric វិញបានលេង៩០នាទីពេញក្នុងការប្រកួតទាំង២ដំបូងរបស់ Real Madrid ប្រចាំឆ្នាំថ្មី២០១៧នេះប៉ុន្តែ Zidane មានអារម្មណ៍ថារូបគេត្រូវការពេលវេលាសម្រាកដូច Ronaldo ដែរ។

 

លោក Zidane បានពន្យល់ថា James Rodriguez មានបញ្ហាជើងបន្តិចបន្តូចនៅកន្លែងភ្នែកគោដូច្នេះទើបរូបគេមានសិទ្ធសម្រាកព្យាបាល។ ខណៈឯ Isco, Pepe និង Gareth Bale នៅតែមានបញ្ហារបួសមិនទាន់អាចចូលលេងវិញបាននៅឡើយទេ។

 

 

ប្រភព៖ Goal
អត្ថបទ៖ Neth

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល