Ronaldo ថាមិន​មានចំណាប់​អារម្មណ៍​បន្ត​អាជីព​ជា​គ្រូ​បង្វឹក​ពេលដែលចូល​និវត្តន៍​

ថ្ងៃចេញផ្សាយ : 11 មករា 2017

ចុះឈ្មោះជាសមាជិក Win2888 ដេាយចុចនៅទីនេះ

កីឡាករ​ Cristiano Ronaldo បាននិយាយថាពេលនេះលេាកមិនអាចមេីលឃេីញពីថ្ងៃអនាគតថានឹងក្លាយជាគ្រូបង្វឹកព្រេាះតែរូបគេមិនសូវ​មានចំណាប់​អារម្មណ៍​លេីរឿងនេះ។

 


 

"ពិបាកខ្លាំងណាស់ ... Ronaldo បានប្រាប់វេបសាយផ្លូវការរបស់ FIFA។ "ខ្ញុំមិនដឹងថាអ្វីនឹងកើតឡើងក្នុងពេលអនាគតប៉ុន្តែនៅក្នុងពេលនេះខ្ញុំមើលមិនឃើញខ្លួនឯងនឹងក្លាយជាគ្រូបង្វឹក"។

 

ឆ្នាំ ២០១៦​ ដ៏អស្ចារ្យរបស់ Ronaldo រូបគេ​បាន​ឈ្នះ​ពាន​រង្វាន់​ធំៗ​ដូចជា​ Champion League និង​ពាន​រង្វាន់​ Club World Cup ជាមួយ Real Madrid ព្រម​ទាំង​ពាន​រង្វាន់​ Euro 2016 ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​រូបគេ​បានឈរ​បញ្ជា​មិត្ត​រួម​ក្រុម​ពី​ខាង​ក្រៅ​ដោយសារតែ​របួសត្រូវ​ប្តូរ​ចេញ​នៅដេីម​តង់​ទីមួយ​។

 

កីឡាករ Ronaldo បាននិយាយថា៖​ "វាមានភាពស្មុគស្មាញយ៉ាងខ្លាំង។ ខ្ញុំបានចាប់ផ្តើមការប្រកួតប៉ុន្តែខ្ញុំមិនអាចបញ្ចប់។ ខ្ញុំមានភាពភ័យខ្លាំងណាស់។ ខ្ញុំចាំបានថាខ្ញុំបាននៅក្នុងបន្ទប់ស្លៀកពាក់នោះ។ បន្ទាប់មកខ្ញុំបានទៅនៅខាងក្រៅ។ ខ្ញុំគិតថាឥរិយាបថរបស់ខ្ញុំបាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់ ខ្ញុំពិតជាមិនមានអ្វីដែលត្រូវនិយាយ។ រូបភាពវាមិនចេះកុហក។ មនុស្សអាចមើលឃេីញថាពេលនេាះខ្ញុំ​ភ័យ​បែប​ណា ប៉ុន្តែខ្ញុំគិតថាវាជាថ្ងៃដ៏រុងរឿងសម្រាប់ព័រទុយហ្គាល់"។

 

"ខ្ញុំ​នៅតែនិយាយ​ដដែល​ៗថាឆ្នាំ២០១៦គឺ​ជា​ឆ្នាំ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្ញុំ​ដោយសារ​តែ​បាន​ឈ្នះ​ពាន​រង្វាន់​ធំៗ​ជា​ច្រើន​ជា​មួយ​ប្រទេស​ជាមួយ​ក្រុមនិង​ពានរង្វាន់​ផ្ទាល់​ខ្លួន​"៕

 

 

ប្រភព៖ ESPN FC

អត្ថបទ៖ Neth

 

 

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល