Oscar៖ លីកចិនអាចប្រជែងជាមួយលីកអង់គ្លេស

ថ្ងៃចេញផ្សាយ : 11 មករា 2017

ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Oscar ដែលទើបបានផ្លាស់ទៅក្រុម Shanghai SIPG ជឿជាក់ថាលីកនៅប្រទេសចិនអាចប្រជែងជាមួយមួយក្របខ័ណ្ឌ Premier League នៅថ្ងៃអនាគត។ 

 

 

Oscar ត្រូវបានគេសួរថាតើលីកកំពូលប្រទេសចិនអាចប្រជែងជាមួយក្របខ័ណ្ឌ Premier League​ នៅថ្ងៃអនាគតបានឬអត់ហេីយរូបគេបានប្រាប់ទូរទស្សន៍ Sky Sports ថា "ប្រសិនបើពួកគេបន្តធ្វេីតាមវិធីនេះប្រហែលជាអាចព្រោះពួកគេមានគម្រោងល្អៗជាច្រេីន។

 

"ជាការពិតណាស់ក្របខ័ណ្ឌ Premier League មានកីឡាករកម្រិតខ្ពស់ជាច្រេីននៅក្នុងពិភពលោកប៉ុន្តែកីឡាករចិននៅទីនេះក៏ល្អណាស់ដែរ។ ពួកគេបានជួយកីឡាករថ្មីៗច្រើនហើយខ្ញុំសង្ឃឹមថាពួកគេបន្តធ្វេីបែបនេះដោយសារតែខ្ញុំមកទីនេះគឺដើម្បីជួយពួកគេ។

 

"បេីនិយាយពីការផ្ទេរវិញគឺវាល្អសម្រាប់ខ្ញុំ, ល្អសម្រាប់ Chelsea និងល្អសម្រាប់សៀងហៃហេីយខ្ញុំសប្បាយចិត្តណាស់ដែលបានមកលេងនៅលីកកំពូលប្រទេសចិននេះ។ 

 

"ខ្ញុំគិតថាក្លិបរបស់ប្រទេសចិនបានចំណាយប្រាក់ជាច្រើនសម្រាប់កីឡាករដើម្បីចូលមកលេងនៅលីកប្រទេសចិនគេាលដៅគឺដេីម្បីធ្វើឱ្យការប្រកួតនៅក្នុងលីកកាន់តែខ្លាំង។ ពួកគេបានដាក់សំណេីរមកខ្ញុំហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងការចូលលេងនៅទីនេះ"។ 

 

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិប្រេសីុលរូបនេះចាកចេញពីក្លិបតេាខៀវ Chelsea ក្នុងតម្លៃខ្លួន៦០លានផេានដែលពេលនេះរូបគេទទួលបានប្រាក់ឈ្នួល ៤៩០.០០០​ក្នុងមួយសប្តាហ៍៕ 

 

 

ប្រភព៖ Sky Sports
អត្ថបទ៖ Pha

 

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល