ក្តៅៗ៖ ពាន FIFA World Cup នឹងពង្រីកពី៣២ប្រទេសទៅ៤៨ប្រទេស

ថ្ងៃចេញផ្សាយ : 10 មករា 2017 (12 views)

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានសម្រេចចិត្តថានឹងពង្រីកពី៣២ប្រទេសទៅ៤៨ប្រទេសចូលរួមក្នុងពានរង្វាន់ FIFA World Cup ចាប់ពីឆ្នាំ២០២៦តទៅ។

 


ពានរង្វាន់នឹងចាប់ផ្តើមពី១៦ពូលដែលក្នុងពូលនីមួយៗនឺមានចំនួន៣ប្រទេសរួចចម្រុះរហូតដល់៣២ក្រុមផងដែរ។


ការប្រកួតសរុបក្នុងពានរង្វាន់ World Cup នឹងផ្លាស់ប្តូរពី៦៤ប្រកួតទៅ៨០ប្រកួតប៉ុន្តែចំនួនការប្រកួតអតិបរមាគឺត្រឹមតែ៧ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមដែលអាចឈ្នះពាន។

 

ពានរង្វាន់ទាំងមូលនឹងបញ្ចប់ត្រឹម៣២ថ្ងៃ - រង្វាស់ដើម្បីបង្ហាញដល់ក្រុមនៅតំបន់អឺរ៉ុបដែលមានឥទ្ធិពលខ្លាំងខ្លា។ ក្រុមនៅទ្វិបអឺរ៉ុបទាំងនោះក៏ធ្លាប់បានជំទាស់ទៅនឹងការកែទម្រង់ដោយសារតែកាលវិភាគដ៏មមាញឹកនៃបាល់ទាត់អន្តរជាតិផងដែរ។

 

 

ហេតុអ្វីក៏មានការផ្លាស់ប្តូរមួយនេះ?

 

ប្រធានសហព័ន្ធ FIFA លោក Gianni Infantino បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនៅដូបៃថា៖ "គោលដៅចម្បងនៃការផ្លាស់ប្តូរគឺដើម្បីអភិវឌ្ឈបាល់ទាត់ទូទាំងពិភពលោក។"

 

រូបលោកបានបន្ថែមទៀតថា៖ "គ្មានអ្វីដែលអាចអភិវឌ្ឈកម្រិតបាល់ទាត់ក្នុងប្រទេសមួយជាងការចូលរួមប្រកួតពានរង្វាន់ World Cup នោះទេ។"

 

បើយោងទៅតាមការស្រាវជ្រាវផ្ទាល់របស់ FIFA បានឲ្យដឹងថាជាមួយនឹងការផ្លាស់ប្តូរមួយនេះសហព័ន្ធអាចនឹងរកប្រាក់បានដល់ទៅ៥.២៩ពាន់​លានផោននិងចំណេញប្រាក់ជាង ៥២១លានផោនទៀតផង។

 

 

ប្រភព៖ BBC
អត្ថបទ៖ Neth

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល