Ronaldo៖ ខ្ញំុដឹងមូលហេតុដែលកីឡាករក្រុម Barca មិនបានចូលរួម

ថ្ងៃចេញផ្សាយ : 10 មករា 2017

ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

មិនមានកីឡាកររបស់ក្រុម Barcelona ណាម្នាក់បានចូលរួមនៅក្នុងពិធី FIFA "The Best" នៅក្នុងទីក្រុង Zurich​ យប់ថ្ងៃចន្ទនេាះទេហេីយកីឡាករ​​ Cristiano Ronaldo ដែលជាអ្នកឈ្នះពានរង្វាន់សំខាន់ក្នុងពីធីនេះបាននិយាយថារូបគេយល់ពីការសម្រេចចិត្តរបស់ពួកគេដែលមិនបានចូលរួម។

 

 

ក្រុម Barcelona មានការប្រកួតជេីងទីពីរក្នុងពានរង្វាន់​​ Copa del Rey យប់ថ្ងៃពុធនេះហេីយក៏បានសម្រេចចិត្តមិនអេាយកីឡាករចូលរួមក្នុងពិធី​ FIFA "The Best" នៅក្នុងទីក្រុង Zurich​។ 

 

"ខ្ញំុពេញចិត្តណាស់បេីសិនជាកីឡាករ Lionel Messi ចូលរួមក្នុងពិធីយប់នេះព្រមទាំងកីឡាករក្រុម Barcelona ទាំងអស់ផងដែរ។ ប៉ុន្តែពួកគេត្រូវមានការប្រកួតពានមួយដូច្នេះវាជាហេតុផលដ៏សមស្របដែលពួកគេមិនបានចូលរួម។ Cristiano Ronaldo បាននិយាយខណៈដែលរូបគេបានបញ្ចប់សុន្ទរកថាក្នុងប្រទេសស្វ៊ីស។

 

រូបគេក៏បានអរគុណដល់មិត្តរួមក្រុមរបស់គេទាំងអស់ដែលបានជួយអេាយរូបគេឈ្នះពានរង្វាន់មួយនេះហេីយក៏បាននិយាយថាមានភាពរីករាយយ៉ាងខ្លាំងដែលបានក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់មួយនេះ។​​ 

 

"ខ្ញុំកំពុងនៅចំណុចល្អបំផុតនៃអាជីពរបស់ខ្ញុំ។​​​ វាគឺជាឆ្នាំអស្ចារ្យ ទាំងពានរង្វាន់ផ្ទាល់ខ្លួននិងពានរង្វាន់ក្រុម ដូច្នេះខ្ញុំមានអំណរគុណយ៉ាងខ្លាំងដល់អ្នកគ្រប់គ្នា"៕

 

 

ប្រភព៖ MARCA

អត្ថបទ៖ Pha

 

 

 

 

 

 

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល