Marcelo ថានឹងប្រឹងលេងនៅ Real អេាយបាន១០ឆ្នាំទៀត

ថ្ងៃចេញផ្សាយ : 09 មករា 2017

ផ្សព្វផ្សាយពាណិជ្ចកម្មនៅទីនេះ!

កីឡាករ Marcelo បានបង្ហាញពីបំណងប្រាថ្នាថារូបគេចង់បន្តអាជីពនៅក្លិបស្តេចស Real Madrid ១០ឆ្នាំទៀត។ 

 

 

កីឡាករ Marcelo បានប្រារព្ធខួប ១០ឆ្នាំនៅក្លិប​​​ Real Madrid បន្ទាប់ពីមកពីក្លិប Fluminense នៅឆ្នាំ ២០០៧​ ហេីយថាចង់បញ្ចប់អាជីពរបស់ខ្លួននៅក្លិបយក្សមួយនេះ។​

 

"ខ្ញុំមិនដែលរំពឹងថានឹងទទួលបានអ្វីៗដូចសព្វថ្ងៃ នៅពេលនេាះខ្ញុំមានអាយុ ១៨ឆ្នាំនិងមានភាពភ័យខ្លាចណាស់ព្រោះខ្ញុំមានអារម្មណ៍ថាមានសម្ពាធច្រើនពេលដែលតំណាងឱ្យប្រទេសរបស់ខ្ញុំលេងនៅក្រៅប្រទេស។ ដប់ឆ្នាំបន្ថែមទៀតនៅទីនេះ? ខ្ញុំនឹងព្យាយាម។​​​ រូបគេបាននិយាយបន្ទាប់ពី Real Madrid ទទួលជ័យជម្នះក្នុងលទ្ធផល ៥-០ កាលពីថ្ងៃសៅរ៍ទល់នឹង Granada។

 

"ពេលនេះអ្វីដែលខ្ញុំគិតគឺបញ្ចេញអេាយអស់ ១០០​ភាគរយនៅក្នុងគ្រប់ការប្រកួតនិងហ្វឹកហាត់។ Pepe Roberto Carlos? បេីសិនជាគ្មានការគាំទ្ររបស់ពួកគេខ្ញុំនឹងមិនអាចដេីរដល់ថ្ងៃនេះនេាះទេ។ 

 

"ក្រុមមួយនេះគឺជាក្រុមដ៏ល្អប៉ុន្មានឆ្នាំចុងក្រេាយនេះហេីយនៅទីនេះខ្ញំុបានលេងជាមួយកីឡាករល្អៗជាច្រេីន"៕

 

 

ប្រភព៖ Football-Espana
អត្ថបទ៖ Pha

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល