Ozil៖ អនាគតខ្ញំុគឺអាស្រ័យលេីលេាក Wenger

ថ្ងៃចេញផ្សាយ : 09 មករា 2017

 ទស្សន៍ទាយគ្រាប់បាល់ដ៏សំបូរបែប

កីឡាករ Mesut Ozil បានបញ្ជាក់ថារូបគេនឹងចុះកុងត្រាថ្មីនៅ Arsenal បេីសិនជាគ្រូបង្វឹកលោក Arsene Wenger​​​ នៅដឹកនាំក្លិបមួយនេះបន្ត។

 

 

Ozil កំពុងរីករាយនៅ Arsenal ប៉ុន្តែចង់ឱ្យក្លិបដេាះស្រាយរឿងកុងត្រារបស់លេាក Asene Wenger មុនសិនទេីបរូបគេព្រមបន្តកុងត្រាថ្មីនៅក្លិបមួយនេះ។ គួរបញ្ជាក់ផងដែរថាកុងត្រារបស់លោក Wenger នឹងផុតកំណត់នៅក្នុងរយៈពេលប្រាំមួយខែ។

 

កុងត្រានាពេលបច្ចុប្បន្នរបស់កីឡាករឆ្នើមរូបនេះនឹងបញ្ចប់នៅរដូវក្តៅនៃឆ្នាំ ២០១៨ នេះហើយដូចនឹងកីឡាករ Alexis Sanchez ដែរប៉ុន្តែមិនទាន់បានយល់ព្រមលក្ខខណ្ឌដើម្បីបន្តការស្នាក់នៅរបស់រូបគេនៅឯកីឡដ្ឋាន Emirates Stadium នេាះទេ។

 

កីឡាករ Ozil បានប្រាប់ Kicker ថា​​​ "ខ្ញុំពិតជារីករាយខ្លាំងណាស់នៅក្រុម Arsenal និងបានប្រាប់ឱ្យក្លិបនេះដឹងថាខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងការចុះកិច្ចសន្យាថ្មីមួយ។​ អ្នកគាំទ្រចង់ឱ្យខ្ញុំនៅហើយឥឡូវនេះវាគឺអាស្រ័យលេីក្លិប។ 

 

លោកបានបន្ថែម "ក្លិបបានដឹងហេីយថាខ្ញុំនៅទីនេះគឺដោយសារតែលោក Arsene Wenger គាត់ជាមនុស្សម្នាក់ដែលបានទិញយករូបខ្ញុំហើយគាត់គឺជាមនុស្សដែលជឿជាក់លេីរូបខ្ញំុ។ ក្លិបក៏បានដឹងថាខ្ញំុចង់អេាយរឿងអនាគតរបស់លេាក Arsene Wenger ដេាះស្រាយអេាយបានច្បាស់លាស់"៕

 

 

ប្រភព៖ Sky Sport
អត្ថបទ៖ Pha

 

 

 

 

 

 

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល