Lewandowski បដិសេធសំណេីរពីចិន

ថ្ងៃចេញផ្សាយ : 07 មករា 2017

ផ្សព្វផ្សាយពាណិជ្ចកម្មនៅទីនេះ!

កីឡាករ Robert Lewandowski ត្រូវបានផ្តល់ប្រាក់បៀវត្សកំណត់ត្រាពិភពលោកដែលលើសពី​ ៤០លានអឺរ៉ូក្នុងមួយឆ្នាំពីក្លិបចិនដែលមិនបញ្ចេញឈ្មោះមួយប៉ុន្តែរូបគេមិនចាប់អារម្មណ៍ហេីយចង់លេងនៅក្លិប Bayern Munich បន្តនេះបេីយេាងតាមភ្នាក់ងាររបស់លោក Cezary Kucharski។

 

 

Lewandowski បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ដល់ឆ្នាំ២០២១នៅខែធ្នូឆ្នាំមុន។​​​ តែទេាះជាយ៉ាងណាភ្នាក់ងាររបស់រូបគេ Kucharski បានឱ្យដឹងថាខ្សែប្រយុទ្ធឆ្នេីមសញ្ជាតិប៉ូឡូញរូបនេះគឺជាគេាលដៅរបស់ក្លិបចិនមួយ។​

 

Kucharski បាននិយាយថា "ខ្ញំុត្រូវបានភ្នា់ក់ងារដែលមានតួនាទីតាមទិញកីឡាករឆ្នេីមទៅប្រទេសចិនទាក់ទងមកប៉ុន្តែក្លិបនេាះឈ្មេាះអ្វីគឺមិនបាននិយាយបង្ហាញនេាះទេ។​​​

 

"ប្រសិនបើលោក Lewis សម្រេចចិត្តផ្លាស់ទៅកាន់ប្រទេសចិនប្រាក់ខែរបស់គេនឹងត្រូវបានខ្ពស់ជាង ៤០លានអឺរ៉ូ ដែលមានន័យថាខ្ពស់ជាងកីឡាករ Carlos Tevez ទៅទៀត។ 

 

Kucharski បានបន្តថា "លោក Robert គឺមិនមែនសម្រាប់លក់នៅពេលឥឡូវនេះទេ។ ប៉ុន្តែនៅថ្ងៃអនាគតយេីងមិនទាន់ហ៊ានិយាយនេាះទេ"៕

 

 

ប្រភព៖ ESPN

អត្ថបទ៖ Pha

 

 

 

 

 

 

 

 

 

 

 

អត្តបទផ្សេងទៀត

មើលទាំងអស់

មតិយោបល